អំបុក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចំណីធ្វើដោយយកគ្រាប់ស្រូវទុំនៅស្រស់មកលីងឲ្យល្មមដល់ការ ហើយដាក់ក្នុងត្បាល់ធំបុកផង ឆ្កៀសឆ្កៀលផង ( ហៅ ដាល់អំបុក ) ឲ្យត្រាតែពៀចសំប៉ែតខ្ចាត់សំបកស្រូវចេញ។
ឧទាហរណ៍៖ អំបុកដំណើប, អំបុកខ្សាយ ( តាមធម្មតា ប្រើតែស្រូវដំណើបជាងស្រូវខ្សាយ ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖