អំបិលម្ទេស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះម្ហូបគោកមួយប្រភេទ ធ្វើដោយអំបិលនិងម្ទេសជាដើមបុកឲ្យល្អិត។
ឧទាហរណ៍៖ អំបិលម្ទេសក្រសាំង ។ ( បែបបុកអំបិលម្ទេសក្រសាំងឲ្យមានរសជាតិឆ្ងាញ់ត្រូវជជុះយកគ្រាប់កុំឲ្យលាយសាច់ ហើយបុកគ្រាប់ឲ្យល្អិតម៉ដ្ឋដូចក្រមួន រួចហើយសឹមលាយបញ្ចុះជ្រំជាមួយនឹងគ្រឿងផ្សំគ្រប់មុខមានស្លឹកក្រូចសើចជាដើម បុកគ្រលុកឲ្យបានជាអំបិលម្ទេស, បុកបែបនេះទើបឆ្ងាញ់ ព្រោះគ្រាប់ក្រសាំងមានប្រេង, បុកញំៗមិនបែកគ្រាប់ក្រសាំង មិនចេញប្រេង មិនសូវឆ្ងាញ់ទេ ច្រើនតែជូរៗ, បើដាក់ក្នុងក្រឡបិទគម្របឲ្យជិតទុកយូរថ្ងៃ រឹតតែឆ្ងាញ់ជាងបុកភ្លាមបរិភោគភ្លាម, អំបិលម្ទេសក្រសាំងបែបនេះ រាប់ជាព្យញ្ជនាហារមួយប្រភេទរបស់ខ្មែរ ពុំមែនថយថោកឡើយ ) ។ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖