អំបិល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុរឹងស្រួយ មានរសប្រៃ, បុកឬកិនឲ្យខ្ទេចល្អិតម៉ដ្ឋបានដោយងាយ, អាចរលាយទៅជាទឹកបាន, សម្រាប់ប្រើជាគ្រឿងផ្សំយករសប្រៃ, មានឈ្មោះផ្សេងៗតាមសញ្ជាតិនិងបែបភាព។
ឧទាហរណ៍៖ អំបិលដុំ, អំបិលស, អំបិលសិន្ធៅរ៍ . . . ។
ឥតអំបិល ( ព. ប្រ. ) ឥតអំណាច; បង់កម្លាំងទទេ, អសារឥតការ, ឥតប្រយោជន៍។
ឧទាហរណ៍៖ ធ្វើការឥតអំបិល, នឿយហត់ឥតអំបិល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖