Posted on Leave a comment

តើពាក្យ «អំណោយ» មានន័យដូចម្ដេច ?


អំណោយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឲ្យ; អ្វីៗដែលឲ្យ ( កុំប្រើថា សេចក្ដីអំណោយ, ការអំណោយ, របស់អំណោយ ដូច្នេះឡើយ; ប៉ុន្តែបើប្រើជា របស់ជាអំណោយ ដូច្នេះបាន ) ។ អំណោយផល ផលទាន : មានអំណោយផល ។ ទទួលអំណោយ ទទួលរបស់ដែលគេឲ្យដោយសទ្ធា ។ ធ្វើអំណោយ ឲ្យអ្វីៗ ដោយសទ្ធា ។ ( កុំប្រើជា សេចក្ដីអំណោយ, ការអំណោយ ដូច្នេះឡើយ; ប៉ុន្តែបើប្រើស្ទើរជា គុ. ថា របស់អំណោយ ដូច្នេះបានជាជំនួស របស់ជាអំណោយ ។ មួយវិញទៀត គួរកុំប្រើជា កិ. តាមសៀម ព្រោះសៀមយកពាក្យខ្មែរថា អំណោយ ន. នេះទៅប្រើជា កិ. ថា អាំន្វយ អ. ថ. អាំនួយ គេប្រែថា អ្វយ អ. ថ. អួយ “ឲ្យ” ទីទៃពីខ្មែរស្រឡះធេង ) ។
ការលើកនូវវត្ថុជារបស់ខ្លួន ឱ្យទៅជនដទៃ។

👉ថ្នាក់ពាក្យជា មូលដ្ឋាន, ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការផ្ទេរទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតដោយគ្មានតម្លៃតបស្នង ឬកាតព្វកិច្ចត្រឡប់។ ២. ទ្រព្យ ឬសេវាដែលត្រូវបានផ្ដល់ឱ្យទៅបុគ្គលណាម្នាក់ ឬដើម្បីជាប្រយោជន៍ដល់បុគ្គលណាម្នាក់ ហើយដែលមិនត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀង និងមិនមែនជាជំនូនតាមទំនៀមទម្លាប់ ឬប្រពៃណី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply