អំណឹះ
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា តមក ឬតទៅ, ចំណេរកាលតមក ឬចំណេរកាលតទៅ។
ឧទាហរណ៍៖ អំណឹះពីនោះមក តពីនោះមក ។ អំណឹះតទៅ ចំណេរកាលតទៅ ។ អំណឹះឥតពី លុះដល់ឥតពី, កាលបើឥតពី : ម្នាលអាន្ទ, អំណឹះឥតពីអញតថាគតទៅ ធម៌វិន័យនឹងជាសាស្ដានៃអ្នកទាំងឡាយជាតំណាងអញតថាគត( ពុទ្ធបណ្ដាំ ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖