អំណាចនីតិបញ្ញត្តិ
មានន័យថា – អំណាចក្នុងការតាក់តែង និងអនុម័តច្បាប់។
ឧទាហរណ៍៖ នៅក្នុងប្រទេសសេរី ពហុបក្ស ដូចនៅក្នុងប្រទេសកម្ពុជា អំណាចនីតិបញ្ញត្តិត្រូវបានប្រគល់ជូនរដ្ឋសភា និងព្រឹទ្ធសភា។
– អំណាចរបស់ស្ថាប័នសភាដែលមានកាតព្វកិច្ចបង្កើត និងអនុម័តច្បាប់។ នៅក្នុងប្រទេសកម្ពុជាអង្គការនីតិបញ្ញត្តិ(សភា) គឺមានរដ្ឋសភា និងពឹ្រទ្ធសភា។
ឧទាហរណ៍៖ មាត្រា៩០ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាចាណាចក្រកម្ពុជាចែងថា រដ្ឋសភាជាអង្គការដែលមានអំណាចនីតីបញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន និងតាមមាត្រា៩៩ថ្មី នៃរដ្ឋធម្មនុញ្ញបានចែងថា ព្រឹទ្ធសភាជាអង្គការដែលមាន អំណាចនីតបញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ និងច្បាប់ជាធរមាន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖