Posted on Leave a comment

តើពាក្យ «អំណត់» មានន័យដូចម្ដេច ?


អំណត់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីខំអត់, ការអត់ទ្រាំ។
ឧទាហរណ៍៖ មានអំណត់ ( កុំប្រើថា សេចក្ដីអំណត់ ព្រោះពាក្យនេះជានាមនាមប្រាប់សេចក្ដីអត់ ស្រេចហើយ; បើចង់ប្រើពាក្យថា សេចក្ដី ត្រូវថា មានសេចក្ដីអត់ ឬ មានការអត់ ក៏គឺមាន អំណត់ ហ្នឹងឯង ) ។គុ.ដែលមានសេចក្ដីអត់ឃ្លាន, ដែលអត់បាយ : គ្រាអំណត់, ស្រុកអំណត់ ។ ព. កា. ពន្យល់ឲ្យប្រើពាក្យ អំណត់ ថា : អំណត់ជានាម កុំបាច់តោងទាម ថែមពាក្យ ” សេចក្ដី ” ពុំនោះកុំថែម ស៊ែមពាក្យថា ” ក្ដី ” មកទៀតធ្វើអ្វី ឲ្យឃ្លាតចាកបែប។ ( ម. ព. សេចក្តីផង ) ។

                       សេចក្តីខំអត់ ការធុញទ្រាន់ ខាំមាត់មិនថ្ងូរក្នុងក្តីនឿយហត់ យ៉ាប់យ៉ឺន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply