Posted on Leave a comment

តើពាក្យ «អែមផ្លែម» មានន័យដូចម្ដេច ?


អែមផ្លែម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់បង្កើតភ្លើងមួយប្រភេទ ធ្វើដោយឈើខ្លឹមសាច់ជិតឬដោយភ្លុក, ដោយស្នែងមានរាងស្រដៀងគ្នានឹងត្បាល់បុកស្លា, មានស្នូលសម្រាប់ដាក់ប៉ុយគឬប៉ុយទន្សែនៅត្រង់ចុងបំផុតខាងក្រោម, ប្រើទះនឹងបាតដៃឲ្យទង្គិចគ្នាកើតជាភ្លើងឆេះប៉ុយ។
ឧទាហរណ៍៖ អែមផ្លែមជាប្រដាប់របស់ខ្មែរ ប្រើជាជំនួសដែកភ្លើង ( ហៅ ទះឆេះ ឬ បំពង់ទះឆេះ ក៏បាន; គួរប្រើពាក្យនេះវិញសមរម្យជាង ) ។

                     ព. កា. ឲ្យងាយចាំថា : បំពង់ទះឆេះ នេះជាចំណេះ ខ្មែរក្នុងបុរាណ ប្រើជួសដែកភ្លើង ដែលយើងធ្វើបាន ចាស់ទុំបុរាណ ហៅអរណី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply