អេះ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខ្វារស្រាលៗដោយចុងម្រាមដៃឬដោយក្រចកឲ្យបាត់រមាស់។
ឧទាហរណ៍៖ អេះរមាស់, អេះខ្នង ។
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ហ្ន៎; ហ៏; ហៈ; រ៉ា ។
ឧទាហរណ៍៖ អ្វីអេះ ? អ្វីហ្ន៎?, អ្វីហ៏! ឬអ្វីហៈ? ។ ទៅអេះ ទៅរ៉ា : បើមានច្រើន ទៅអេះ ខ្ញុំនឹងចែកជូនអ្នកខ្លះ ! ; ដូច្នេះទៅអេះ !
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖