អូយម៉ូយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើកម្ពស់ ៧-១៥ ម អាចខ្ពស់ប្លែកពីធម្មតារហូតដល់ ៣០ ម មានកំណើតនៅអាមេរិកក្តៅ គេនាំមកដាំក្នុងស្រុកក្តៅសកលលោក ជារុក្ខជាតិលម្អ។ ដើមនេះមានស្លឹកជ្រុះនៅរដុវប្រាំង លើកលែងតេក្នុងកោះ Java។ នៅគ្របើប្រទេសអាំស៊ី ដើមអូយម៉ូយអាចដុះដោយគ្រាប់នៅជាយព្រៃឈើ។ ផ្លែគេទុកធ្វើថ្នាំឱ្យបាយបាន ឱ្យរលាយអាហារ ឬជាថ្នាំឱ្យលាមកទន់។ ស្លឹកខ្ចីបុកម៉ដ្ឋ គេយកបិទលើស្រែងឱ្យឆាប់ជា។ សំបកអូយម៉ុយ សម្រាប់ធ្វើថ្នាំព្យបាលរោគ ជំនួសសំបកឆ្ពឹស “Cassia fistula L”។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖