Posted on Leave a comment

តើពាក្យ «អុត» មានន័យដូចម្ដេច ?


អុត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគពួកមួយ មាន ៣ ប្រភេទគឺ អុតក្ដាម អុតដែលកើតនៅស្បែកមនុស្សចេញក្រហមផេរស្រដៀងនឹងកញ្ជ្រឹល ។ អុតធំ អុតដែលកើតព្រោះពេទ្យជោះឬកើតឯង; ដែលកើតឯងហៅថា អុតព្រៃ ជាជំងឺឆ្លង មានអានុភាពក្លាខ្លាំង អាចញ៉ាំងមនុស្សអ្នកកើតឲ្យវិនាសជីវិតក៏មាន, ឲ្យពិការអវយវៈមានខ្វាក់ភ្នែកជាដើមក៏មាន, ឲ្យមានស្នាមរទុះត្រង់មុខឬសព្វសព៌ាង្គកាយក៏មាន( ហៅដោយបញ្ចៀសថា ផ្កាឈើ, កើតផ្កាឈើ ) ។ អុតព្រៃនេះមានឈ្មោះផ្សេងគ្នាតាមលក្ខណសណ្ឋានដែលកើតគឺ អុតបាយ, ផ្លែភ្លាំង, ក្រោះរមាស ជាដើម ។ អុតស្វាយ អុតពួកអុតក្ដាមដែរ ប៉ុន្តែដោរធំៗ មានសម្បុរស្វាយក្រមៅ ។ មុខអុត មុខដែលមានស្នាមអុត ។ល។ ( ព. កា. )
ឧទាហរណ៍៖ អុតជាជំងឺគួរតែខ្លាច ព្រោះរោគនេះកាចរុករានឆ្លង ពេលណាឮថាមានម្ដងៗ ជនផងត្រូវស្ដាប់បញ្ជាពេទ្យ ។ ប្រញាប់ចាក់ថ្នាំបង្ការភ្លាម ធ្វើតាមបម្រាមកុំបណ្ដែត- បណ្ដោយឲ្យកើតទៅជាហេតុ នាំឲ្យរោគអុតឆ្លងពេញពាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply