Posted on Leave a comment

តើពាក្យ «អុជ» មានន័យដូចម្ដេច ?


អុជ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ឧជ្ជល; សំ. ឧជ្វល ” ឆេះទ្រលោម; ភ្លឺរុងរឿង, ភ្លឺសន្ធោ, ភ្លឺសន្ធោសន្ធៅ “, ខ្មែរលុបជើង ជ ឬ ជើង វ និងតួ ល ទុកត្រឹមតែ ឧជ ប្រើជា អុជ ) ដុតឲ្យឆេះមានអណ្ដាតភ្លើងឡើង
ឧទាហរណ៍៖ អុជចង្កៀង ( ធ្លាប់សរសេរជា អុច មកយូរហើយ ប្រើតាមទម្លាប់នោះក៏បាន ) ។

                      ទោះបី ដុតមិនមានអណ្ដាតភ្លើងក៏ហៅ អុជ បានខ្លះដែរ។
ឧទាហរណ៍៖ អុជបីប៉ុយ ឬ អុជបីរណ្ដៅ ដាក់ប៉ុយទន្សែជាដើមលើស្បែក ( មនុស្ស ) បីអន្លើ, ត្រង់កន្លែងដែលត្រូវដាក់ហើយដុតឲ្យឆេះប៉ុយទាំងបីនោះ ដើម្បីឲ្យជារោគសរសៃ ( តាមទម្លាប់ខ្មែរខ្លះដែលធ្លាប់ប្រើ ) ។ អុជជ័រ ដុតរណ្ដៅជ័រ… ដើម្បីឲ្យចេញជ័រថ្លា ។

                      ព. ប្រ. ញុះ ឬញុះញង់ឲ្យក្ដៅចិត្ត។
ឧទាហរណ៍៖ អុជឲ្យឈ្លោះគ្នា ( និយាយថា ដុត ក៏បាន ) ។ នាំអុជនាំអាល នាំបណ្ដាលឬនាំញុះញង់ឲ្យក្ដៅចិត្ត ( ម. ព. អុជអាល ផង )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply