Posted on Leave a comment

តើពាក្យ «អឹមអៀម» មានន័យដូចម្ដេច ?

អឹមអៀម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេះតែស្ងៀមក្រអឹមអៀនប្រៀន, មិនសូវស្ដីនិយាយ ឬដែលច្រើនតែនិយាយរហ៊ឹមៗស្ទើរមិនហើបមាត់( ដោយមានសេចក្ដីអៀនច្រើន )។
ឧទាហរណ៍៖ មនុស្សអឹមអៀម, សម្ដីអឹមអៀម; និយាយអឹមអៀម (និយាយថា អិមអៀម ក៏មាន, តាមទម្លាប់ប្រើ ) ។ ព. ទ. បុ. អឹមអៀមស្ងៀមជាជាងស្ដី ស៊ីចេកខ្ចីជាជាងនៅមាត់ទទេ បើឃើញថាពុំគួរនិយាយកុំនិយាយ, មានអ្វីបន្តិចបន្តួចនៅជិតគួរបរិគោគទៅ កុំរង់ចាំភោជនាហារដែលមិនដឹងជានៅឯណាឬមិនដឹងជាអង្កាល់នឹងបាននោះ ។ ( ព. កា. ) : បើមិនប៉ិនស្ដី អឹមអៀមវាហី ជាការស្រួលជាង និយាយខុសៗ ប្រុសគួរចៀសវាង ទោះបីនាងៗ ក៏គួរច្នោះដែរ ។ សម្ដីជាឯក ទោះចេះដឹងប្លែក ប៉ុន្តែនៅក្បែរ អ្នកប្រាជ្ញជ្រៅជ្រះ កុំស្ដីបង្វែរ ការណ៍ពិតឲ្យបែរ ជាឆ្គងទៅវិញ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Leave a Reply