Posted on Leave a comment

តើពាក្យ «អាំងឡាំង» មានន័យដូចម្ដេច ?

អាំងឡាំង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រឡាំងកាំង, ឡិងឡាំង, មិងមាំង; ដែលទាស់ផ្លូវទាល់ដំណើរ, ដែលគាំងផ្លូវគិត។
ឧទាហរណ៍៖ ភ័យអាំងឡាំង; ចិត្តអាំងឡាំង ។ ( ព. កា. ) : ភិតភ័យភ័ន្តភាំង ទៅជាអាំងឡាំង គាំងស្មារតីអស់ បែរនឹកទៅរក ដល់ទ្រព្យរបស់ ឬដល់អម្រស់ អម្រក៏ភ្លេច ។ នេះគឺកម្មកាច ដែលគួរតែខ្លាច គួររាងគួរគេច ចុះបើម្ល៉ឹងៗ តើប្រឹងដូចម្ដេច លែងដឹងសាច់គ្រេច រាក់ជ្រៅអស់ហើយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Leave a Reply