Posted on Leave a comment

តើពាក្យ «អាំង» មានន័យដូចម្ដេច ?


អាំង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្បុត ឬខ្ចប់, រុំ, វេច, ដោតដោយកន្លាស់ ហើយដាក់ផ្ទាលពីលើរងើកភ្លើងឲ្យឆ្អិន។
ឧទាហរណ៍៖ អាំងត្រី, អាំងអន្សម, អាំងចេក ។

                       អង្គុយ ឬឈរជិតភ្លើងឲ្យក្ដៅសរីរកាយបំបាត់រងា។
ឧទាហរណ៍៖ អាំងភ្លើង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឆ្អិនព្រោះអាំង
ឧទាហរណ៍៖ ត្រីអាំង, អន្សមអាំង, ចេកអាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply