អាអេរ៉ូសូល
👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ក្រុមចុណ្ណភាគរឹង ឬរាវនៅក្នុងខ្យល់ មានទំហំពី ០,០១ ទៅ១០មីក្រូម៉ែត្រដែលអណ្ដែតវិលវល់ក្នុងបរិយាកាសជាច្រើនម៉ោង ។ អាអេរ៉ូសូល អាចលើតមានឡើងដោយធម្មជាតិ ឬដោយសារសកម្មភាពមនុស្ស ។ អាអេរ៉ូសូលអាចមានឥទ្ធិពលមកលើអាកាសធាតុតាមទម្រង់ច្រើនយ៉ាងដូចជា តាមរយៈការពង្រាយ និងការស្រូបយករំភាយរស្មីដោយផ្ទាល់និង ដោយប្រយោល តាមរយៈការដើរតួជាស្នូលកំណកពពក ឬការផ្លាស់ប្ដូរលក្ខណៈអុបទិក និងអាយុកាលរបស់ពពក ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖