Posted on Leave a comment

តើពាក្យ «អាស្រូវ» មានន័យដូចម្ដេច ?


អាស្រូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរសៅហ្មងកេរ្តិ៍ឈ្មោះ; ដំណើរលេចឮខ្ចរខ្ចាយកេរ្តិ៍ឈ្មោះសៅហ្មង;
ឧទាហរណ៍៖ នាំឲ្យមានអាស្រូវ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. អាឝ្រុ កិ. “ឮខ្ចរខ្ចាយ, ឮសាយសុស; …”) ដែលលេចឮខ្ចរខ្ចាយឬសាយសុសទៅថាមិនល្អ, ថាសៅហ្មង; ដែលមានកេរ្តិ៍ឈ្មោះសៅហ្មង។
ឧទាហរណ៍៖ ពាក្យអាស្រូវ, កេរ្តិ៍ឈ្មោះអាស្រូវ; មនុស្សអាស្រូវ ។

                    អាស្រូវបារាយណ៍ (—បារ៉ាយ) ដែលលេចឮកេរ្តិ៍ឈ្មោះសៅហ្មងសាយសុសទៅឆ្ងាយ (ម. ព. បារាយណ៍ ផង) ។ អាស្រូវភាស ដែលគេចេះតែនិយាយតៗគ្នាឮសុសសព្វអំពីកេរ្តិ៍ឈ្មោះសៅហ្មង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply