Posted on Leave a comment

តើពាក្យ «អាស្រម» មានន័យដូចម្ដេច ?


អាស្រម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាឝ្រម; បា. អស្សម) កន្លែងនៅសម្រាប់ធ្វើចិត្តឲ្យស្ងប់រម្ងាប់, លំនៅសម្រាប់រម្ងាប់រាគាទិក្កិលេស គឺខ្ទមឬកុដិលំនៅរបស់តាបស, ឥសី, យោគី។
ឧទាហរណ៍៖ ពួកឥសីតែងធ្វើអាស្រមនៅក្នុងព្រៃ ។

                     អាស្រមបទ (—ស្រំ-ម៉ៈបត់; សំ. អាឝ្រមបទ; បា. អស្សមបទ) ទីអាស្រម, ទីក្បែរ ឬជុំវិញអាស្រម។
ឧទាហរណ៍៖ តាបសតែងបោសម្អាតអាស្រមបទតាមពេលកំណត់ពុំដែលខាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply