Posted on Leave a comment

តើពាក្យ «សម័យ» មានន័យដូចម្ដេច ?


សម័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សមយ ) កាល, ពេលឬវេលា, គ្រា; រដូវ; វេលាដែលស្រួល, ដែលត្រូវទំនង; ឱកាស; លទ្ធិ; គតិ; ទំនៀម, ទម្លាប់; វិធី, បែប, បែបប្រើ; គ្រឿងសង្កេត; សញ្ញា; ពាក្យប្រៀនប្រដៅ; មុខការ; ហេតុ, ការណ៍, គោលចារឹក
ឧទាហរណ៍៖ សម័យមួយ, គ្រាមួយ; សម័យនេះ ពេលនេះ, គ្រានេះ; តាមសម័យ តាមកាល; ទាន់សម័យ ទាន់កាល, ទាន់វេលា ។ ល ។

                   សម័យនិយម ឬ –និយាម សេចក្ដីកំណត់តាមកាល ។
ឧទាហរណ៍៖ ប្រើរបស់តាមសម័យនិយម ប្រើរបស់តាមកាលដែលមហាជនរាប់អាន ។

                  គិលានសម័យ ( –នៈ– ) វេលាមានជំងឺ ។ ទុព្ភិក្ខសម័យ ( ទុប-ភិក-ខៈ– ) គ្រាអត់បាយ, គ្រាអំណត់ ។ បុព្វណ្ហសម័យ ( បុប-ព័ន-ហៈ– ) ពេលព្រឹកព្រៀង ) ។ សាយណ្ហសម័យ ( សាយុ័ន-ហៈ– ) វេលាល្ងាច ។ អក្ខរសម័យ វិធីប្រើអក្សរ គឺការសរសេរឬអានអក្សរ ។
ឧទាហរណ៍៖ ស្ទាត់ក្នុងអក្ខរសម័យ ។

                   អទ្ធានគមនសម័យ ( អ័ត-ធានៈគៈមៈនៈ– ) វេលាដើរផ្លូវឆ្ងាយ ។ ល ។
ផ្នែកនៃផ្កាយគ្រោះដែលមើលឃើញ ក្នុងដំណើរគោចរ ដូចយ៉ាងសម័យខាងខ្នើត និងរនោចនៃព្រះចន្ទជាដើម ដំណើរប្រែប្រួលនៃជំងឺ ពីធ្ងន់ទៅស្រាល ពីស្រាលទៅធ្ងន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply