អាសិរ្ពិស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អាឝិរ្វិឞ < អាឝិស៑ “ចង្កូម” + វិឞ “ពិស”, ព្រោះមានអក្សរ វ នៅខាងចុងត្រូវផ្លាស់ ស៑ ជា រ៑ > អាឝិរ្វិឞ ឬប្រើជា អាឝីវិឞ ក៏មាន, អាឝី ថា “ចង្កូម” ដែរ; ខ្មែរផ្លាស់ ឝ ជា ស, វ ជា ព > អាសិរ្ពិស; បា. អាសីវិស; ខ្មែរផ្លាស់ វ ជា ព > អាសីពិស “សត្វមានពិសត្រង់ចង្កូម”) ពស់មានពិស។
ឧទាហរណ៍៖ ពស់វែកជា អាសិរ្ពិស (ប្រើជា អាសិរពិស ឬ អាសីរពិស ក៏មាន) ។
ពាក្យប្រៀបហៅអំពើធ្មប់ឬអាបថា អាសីរ្ពិស ដែរក៏មាន។
ឧទាហរណ៍៖ មនុស្សចេះអាសីរ្ពិស ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖