Posted on Leave a comment

តើពាក្យ «អាសវ» មានន័យដូចម្ដេច ?


អាសវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អាសវ; ឬ សំ. អាស្រវ) គ្រឿងត្រាំ; ទឹកតម្រាំ; ទឹកដម; ស្រាត្រាំ គឺសុរាឬមេរ័យកើតពីទឹកអំពៅឬទឹកឃ្មុំ, ទឹកត្នោតជាដើមដែលត្រាំគ្រឿងផ្សំផ្សេងៗ; គ្រឿងជ្រក់, ទឹកជ្រក់; គ្រឿងសៅហ្មង, ហេតុមោះហ្មង; ឧបទ្រព, ចង្រៃ ។ ព. ពុ. កិលេសជាគ្រឿងត្រាំ គឺកិលេសធម៌ដែលត្រាំនៅក្នុងសន្ដាន, មាន ៤ យ៉ាងគឺ ១- កាម ហៅថា កាមាសវៈ; ២- ភព ហៅ ភវាសវៈ; ៣- ទិដ្ឋិ ហៅ ទិដ្ឋាសវៈ; ៤- អវិជ្ជា ហៅ អវិជ្ជាសវៈ; (ម. ព. ឱឃ ផង) ។ អាសវក្កិលេស កិលេសជាគ្រឿងត្រាំក្នុងសន្ដាន ។ អាសវក្ខ័យ ឬ អាស្រវក្ស័យ ការក្ស័យអាសវៈ គឺការអស់អាសវក្កិលេស ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply