អាសភិវាចា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) វាចាជារបស់ឧសភបុរស, សម្ដីរបស់មហាវីរៈបុរស ដែលខ្ពង់ខ្ពស់បំផុតឥតមានបុគ្គលណាមួយប្រៀបផ្ទឹមបាន។
ឧទាហរណ៍៖ ព្រះមហាសត្តនាមសិទ្ធត្ថ កាលទ្រង់ទើបប្រសូត្រចាកព្រះឧទរនៃព្រះមាតាភ្លាម បែរព្រះភ័ក្រឆ្ពោះទៅឧត្តរទិសឈាន៧ជំហាន ព្រះអង្គទ្រង់បន្លឺនូវអាសភិវាចាថា “អាតា្មអញជាកំពូលនៃលោក ! អាត្មាអញជាបុគ្គលប្រសើរជាងគេក្នុងលោក ! អាត្មាអញជាចម្បងជាងគេទាំងអស់ក្នុងលោក ! ជាតិនេះជាកំណើតចុងក្រោយបំផុតរបស់អាត្មាអញ ! អំណើះតទៅមុខ អាត្មាអញលែងកើតទៀតហើយ ! ” ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖