អាស
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឥតបើគិតពីកេរ្តិ៍ខ្មាស, ដែលមានចិត្តនិងឫកពា-រហើ-រហាយឥតអៀនខ្មាស, ចើក (ប្រើចំពោះតែស្រី)។
ឧទាហរណ៍៖ ស្រីអាស ។
បញ្ចោរលើកអាស ឬ ជេរលើកអាស ជេរបញ្ចោរចំអាសចំអូងរំលើកបើកកកាយតាមតែរួចពីមាត់ ។ អាសតាងខ្ទើយ (ព. ប្រ. ) ទទួលរ៉ាប់រងជួយឈ្លោះប្រកែកឬជជែកវែកដៃ ដោយខុសមុខខុសទំនង (ដូចជាស្រីអាសទទួលភារៈជាជំនួសខ្ទើយ); និយាយថា ចើកតាងខ្ទើយ ក៏បាន (ម. ព. ចើក) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖