អាវុធនុយក្លេអ៊ែរ
👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សំដៅដល់៖ក-អាវុធមហាប្រល័យគ្រប់ប្រភេទ ដែលអំណាចរបស់វាផ្ទុះដោយកម្លាំងបំបែកអាតូម បង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ ឬបរិស្ថាន។ ខ-គ្រឿងផ្ទុះនុយក្លេអ៊ែរ។ គ-គ្រឿងសម្រាប់សាយភាយវិទ្យុសកម្ម ឬគ្រឿងបញ្ចេញចុណ្ណភាគវិទ្យុសកម្ម ដោយសារសមាសធាតុវិទ្យុសកម្មរបស់វា ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ ឬបរិស្ថាន។ ឃ-ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ សម្រាប់ប្រើជាប្រភពថាមពល ក្នុងបំណងបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ ឬបរិស្ថាន។ង-សារធាតុនុយក្លេអ៊ែរ ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ ឬបរិស្ថាន។ ច-ឧបករណ៍ សម្ភារៈដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងកែច្នៃ ឬបង្កើតអាវុធនុយក្លេអ៊ែរ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖