អាវាស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា.) ទីនៅឬលំនៅ, ផ្ទះ, ផ្ទះលំនៅ; វត្ត; ការនៅគ្រប់គ្រង។ ចៅអាវាស មេវត្ត (ចៅអធិការវត្ត) ។ អាវាសាធិការ អារាមាធិការ ។ ឃរាវាស (ឃៈរាវាស) ការនៅគ្រប់គ្រងផ្ទះ គឺការនៅជាគ្រហស្ថ ។ ខ្មែរប្រើសំដៅសេចក្ដីថា “អ្នកនៅគ្រប់គ្រងផ្ទះ” ក៏មានខ្លះ (តាមទម្លាប់ប្រើ)
ឧទាហរណ៍៖ ពួកឃរាវាស ពួកគ្រហស្ថ ។ (ច្រើនប្រើតែពាក្យ គ្រហស្ថ ជាង : គ្រហស្ថ និង បព្វជិត អ្នកនៅគ្រប់គ្រងផ្ទះនិងអ្នកបួស គឺបាសកនិងលោកសង្ឃ; ឃរាវាស ឬ គ្រឹហាវាសនិងបព្វជ្ជា ការនៅគ្រប់គ្រងផ្ទះនិងការបួស គឺភាពជាបាសកនិងផ្នួស) ។
សង្ឃាវាស (—វាស) ទីនៅរបស់សង្ឃគឺវត្ត ។ អាកិណ្ណាវាស (—វ៉ាស) ការនៅច្របូកច្របល់ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖