Posted on Leave a comment

តើពាក្យ «អាល័យ» មានន័យដូចម្ដេច ?


អាល័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អាលយ ) លំនៅ, ផ្ទះលំនៅ; សេចក្ដីជាប់ចិត្ត, ការកួចកាន់, ដំណើរនឹកឆ្ពោះទៅរកដោយសេចក្ដីជាប់ចិត្ត; តណ្ហា ។ ខ្មែរប្រើសំដៅតែត្រង់”សេចក្ដីជាប់ចិត្ត,ដំណើរនឹកឆ្ពោះទៅរកដោយសេចក្ដីជាប់ចិត្តស្រឡាញ់ឬដោយនឹកស្ដាយ” ជាដើម។
ឧទាហរណ៍៖ ខ្ញុំខំទ្រាំនៅដោយសារមានអាល័យកូនទេ! ។

                       ប្រើជា កិ. ក៏មាន “ជាប់ចិត្ត, នឹកឆ្ពោះទៅរកដោយសេចក្ដីជាប់ចិត្តស្រឡាញ់ឬដោយនឹកស្ដាយ” ជាដើម។
ឧទាហរណ៍៖ អាល័យកូន, នឹកអាល័យទ្រព្យដែលវិនាសអស់ ។

                      អាឡោះអាល័យ ( ម. ព. អាឡោះ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អាលយ ( អ. ថ.— ល៉ៈយ៉ៈ ) ដូចជា អាលយប្បហាន (—ល៉ៈយ៉ាប់-ប៉ៈ—) ឬ —ប្រហាន ការលះអាល័យ ។ អាលយភាព ភាវៈនៃអាល័យ ។ អាលយសមុគ្ឃាត ការដកអាល័យចោលឬការគាស់រំលើងអាល័យចោល; ការគាស់រំលើងឫសតណ្ហា ។ អាលយសមុច្ឆេទ (—សៈមុច-ឆែត) ការកាត់អាល័យដាច់ស្រឡះ, ការកាត់ផ្ដាច់តណ្ហា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply