អារម្ភ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការប្រារព្ធ, ការតាំងផ្ដើមឬផ្ដួចផ្ដើម; ការរៀបរប; ដំណើរចាប់ផ្ដើមការ, ចាប់ធ្វើការឬចាប់ការ ។ អារម្ភកថា ពាក្យប្រារព្ធ, ពាក្យផ្ដើម, ពាក្យនាំមុខ ។
ឧទាហរណ៍៖ អារម្ភកថាសៀវភៅ… ។
អារម្ភចិត្ត ចិត្តគិតតាំងផ្ដើមជាមុន, ចិត្តប្រារព្ធ ។ អារម្ភចេតនា គំនិតដែលផ្ដួចផ្ដើមឡើង ។ អារម្ភបទ បទផ្ដើម, សេចក្ដីប្រារព្ធ, អារម្ភកថា ។ អារម្ភវាទ ពាក្យផ្ដើមនិយាយមុនគេ ។ អារម្ភវាទិន ឬ —វាទី អ្នកដែលច្រើនតែផ្ដើមនិយាយមុនគេ (ក្នុងទីប្រជុំជាដើម), អ្នកផ្ដើមនិយាយមុន ( បើស្ត្រីជា អារម្ភវាទិនី ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖