អារក្ខា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អារក្សា ) ការជួយរក្សាការពារឲ្យបានសេចក្ដីសុខស្រួល, ការឃុំគ្រងរក្សាការពារអន្តរាយ, ការមើលថែទាំប្រយ័ត្នមិនឲ្យអន្តរាយកើតឡើងបាន។
ឧទាហរណ៍៖ កាលបើមានហេតុគួរឲ្យកើតមានអន្តរាយក្នុងទីអាវាស, សង្ឃអាចសូមអារក្ខាអំពីរដ្ឋបាលបាន ( តាមគួរដល់អនុញ្ញាតក្នុងវិន័យ ) ។
សារព័ននៃវិធាបនឹងច្បាប់ សម្រាប់ប្រតិបតិ្ត ដើម្បីឱ្យមានសេចក្តីរៀបរយជាសាធារណៈ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖