Posted on Leave a comment

តើពាក្យ «អារក្ខ» មានន័យដូចម្ដេច ?


អារក្ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ការបីបាច់, ការថែទាំឬមើលថែទាំ, ការគ្រប់គ្រង, ការកាន់កាប់រក្សា, ការថែរក្សាដោយយកចិត្តទុកដាក់; ដំណើរជួយរក្សាការពារ ។ ខ្មែរហៅខ្មោចល្បាក់សា, ខ្មោចមេមត់ឬបិសាច, អសុរកាយដែលកាន់កាប់ ថា អារក្ស សំដៅសេចក្ដីថា “ខ្មោចអ្នកបីបាច់រក្សា”។
ឧទាហរណ៍៖ លៀងអារក្ស, អារក្សចូល, រូបអារក្ស, ភ្លេងអារក្ស, សព្ទអារក្ស ។

                     អារក្សត្បាល់ ឈ្មោះល្បែងក្មេងមួយប្រភេទ លេងក្នុងវេលាយប់ខែភ្លឺ, មានក្មេងម្នាក់ទទូរសំពត់អង្គុយលើត្បាល់ធំផ្កាប់ ធ្វើជារូបអារក្ស, មានក្មេងច្រើននាក់អង្គុយព័ទ្ធជុំវិញ ច្រៀងទះដៃរាយទំនុក, ក្មេងដែលអង្គុយលើត្បាល់នោះធ្វើអាការកិរិយាដូចជាខ្មោចអារក្សចូល (ជាល្បែងលំអក់ព័ណ៌, មានតែក្នុងសម័យពីដើម) ។ អារក្សទឹក បិសាចអ្នករក្សាទឹក, ខ្មោចចាំទឹកឬខ្មោចទឹក ( ម. ព. រាក្ស័ស ផង ) ។ អារក្ខទេវតា, អារក្ខទេព ឬ អារក្ស— (—រ៉ាក-ខៈ—ឬ —រ៉ាក់-ក្សៈ—) ទេវតាអ្នកបីបាច់រក្សាមនុស្ស (ហៅ ទេពារក្ខ, ទេវារក្ខ ឬ— រក្ស ក៏បាន ទេព្រ័ក្ស ក៏បាន ) ។ អារក្សព្រៃ បិសាចរក្សាព្រៃ, ខ្មោចព្រៃ ( ម. ព. រាក្ស័ស ផង ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply