អាយ័ត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. បា. អាយត្ត “ដែលពឹងផ្អែកលើអ្នកដទៃ, ដែលឥតអំណាចលើខ្លួន; បរាធីន ឬ អញ្ញាធីន, អនត្តាធីន”) បញ្ញត្ត, ហាមដោយដាច់ខាត, ដាក់អាជ្ញាឬដាក់កំហិតយ៉ាងតឹងតែង, ប្រិតយ៉ាងតឹង។
ឧទាហរណ៍៖ អាយ័តពុំឲ្យទៅមកទៀត ។
ហាម ឬដាក់កំហិតយ៉ាងដាច់ខាតចំពោះអ្នកកាន់កាប់ ឬអ្នកគ្រប់គ្រង។
ឧទាហរណ៍៖ អាយ័តពុំឲ្យប្រហែសធ្វេសបណ្ដោយគោឲ្យចូលស៊ីស្មៅក្នុងទីនេះទៀត ។
ប្រើជា គុ. ក៏មាន
ឧទាហរណ៍៖ មនុស្សអាយ័តគេ (ព. ម. ) មនុស្សកញ្ជះគេ (សរសេរជា អាយ៉ាត់ តាមទម្លាប់ក៏បាន) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបញ្ញត្តិហាមជាដាច់ខាត ការដាក់អាជ្ញា ឬកំហិតយ៉ាងតឹងតែង ដូចជាអាយ័តមិនឱ្យកាន់គ្រឿងសស្រ្តាវុធ ដោយឥតអនុញ្ញាត ជាដើម។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖