Posted on Leave a comment

តើពាក្យ «អាយោធន» មានន័យដូចម្ដេច ?


អាយោធន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អាយោធន) សង្គ្រាម, ចម្បាំង (ព. កា. ) : ប្រទេសសុខសោត បើមានអាយោធន៍ រដ្ឋរាស្ត្រច្របល់ កិច្ចការប្រយោជន៍ ហិនហោចឥតសល់ ព្រោះតែកង្វល់ ផ្ដល់ឲ្យតាមកាល ។ ឬមួយបែបទៀតថា : កំណើតអាយោធន៍ មានការក្រេវក្រោធ ជាដើមប្រធាន ទោះម្ខាងខំទប់ ម្ខាងទៀតរុករាន ដោយក្ដីឈ្លានពាន ទន្រ្ទានញាំញី ។ ជួនម្ខាងរំលោភ ព្រោះតែក្ដីល្មោភ ចង់បានទឹកដី របស់គេលាំងៗ ឥតអៀនខ្មាសអ្វី ម៉្លោះម្ចាស់ទឹកដី គេអត់ពុំបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply