អាយាចនៈ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាយាចន) ការទទូចសូម; ការអង្វរ; ការជម្រាប; ការអញ្ជើញ, ការនិមន្ត, ការអារាធនា។
ឧទាហរណ៍៖ ធ្វើអាយាចនៈ ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អាយាចន (—យ៉ាចៈន៉ៈ), ដូចជា អាយាចនកថា ពាក្យសូម; ពាក្យអង្វរ; ពាក្យនិមន្តឬអញ្ជើញ ។ អាយាចនបត្រ សំបុត្រអញ្ជើញឬនិមន្ត ។ អាយាចនភាព ភាពឬដំណើរនៃការអញ្ជើញឬការនិមន្ត ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖