Posted on Leave a comment

តើពាក្យ «អាយ» មានន័យដូចម្ដេច ?


អាយ


👉ថ្នាក់ពាក្យជា សព្វនាម
មានន័យថា ដែលទីទៃពីពាក្យថា នាយ ឬ ខាងនាយ គឺខាងនេះ, ខាងឯណេះ។
ឧទាហរណ៍៖ ខាងអាយ; ត្រើយអាយ, ស្រុកអាយ, ឯអាយ, រៀងអាយ, មកអាយសិន! ។

                       នាយអាយ កិ. វិ. ពីនេះពីនោះ, ខាងណេះខាងណោះ, ត្រង់ណេះត្រង់ណោះ។
ឧទាហរណ៍៖ និយាយលេងនាយអាយ; ចាំរកនាយអាយមើល ក្រែងលោបាន ។

                      ថានាយថាអាយ ថានេះថានោះ, ថានេះហើយថានោះទៀត ។ លូកនាយលូកអាយ លូកនេះហើយលូកនោះទៀត ។ ល ។ ព. ទ. បុ. ថា : ជួញជិតៗ ជាជាងជួញឆ្ងាយ ជួញរៀងអាយ ចិញ្ចឹមមាតា ។ ព. កា. ថា : …ហៃកូនមាសម្ដាយ មកអាយឆាប់រ៉ា ម្ដាយនឹងប្រាប់បា ឲ្យដឹងរឿងហេតុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply