Posted on Leave a comment

តើពាក្យ «អាម៉េរិក» មានន័យដូចម្ដេច ?


អាម៉េរិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ. អាម៉េរិគើ៍ : Amérique; អ. អាម៉េរិកា America) ឈ្មោះមហាទ្វីបមួយក្នុងមនុស្សលោក នៅក្នុងចន្លោះលំហនៃមហាសមុទ្រអត្លង់ទិគនិងមហាសមុទ្រប៉ាស៊ីហ្វិគ (រាប់ចូលក្នុងចំនួនមហាទ្វីបទាំង ៥)។
ឧទាហរណ៍៖ ភូមិភាគនៃទ្វីបអាម៉េរិគ ចែកក្នុងភូមិសាស្ត្រជា៣ភាគគឺ អាម៉េរិគខាងជើង, អាម៉េរិគកណ្ដាល, អាម៉េរិគខាងត្បូង ។

                     ជាតិមនុស្សអ្នកមានពូជកំណើតនៅក្នុងទ្វីបអាម៉េរិគនោះ, បុរសហៅ អាម៉េរិក័ង ឬ អាម៉េរិក័ន (បារ. Américain, អ. អាម៉េរិក័ន American), ស្រ្តីហៅ អាម៉េរិកែន (បារ. Américaine); ខ្មែរច្រើនហៅ អាម៉េរិក័ង ឬ អាម៉េរិក័ន ទាំងបុរសទាំងស្រ្តី។
ឧទាហរណ៍៖ ប្រុសអាម៉េរិក័ង, ស្រីអាម៉េរិក័ង ។ ម. ព. មហាទ្វីប ផង ។

                    ប្រទេស អាម៉េរិក (សហរដ្ឋ), (រាជធានី/​រដ្ឋធានី) វ៉ាស៊ីនតោន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply