Posted on Leave a comment

តើពាក្យ «អាមោទ» មានន័យដូចម្ដេច ?


អាមោទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាមោទ) សេចក្ដីរីករាយច្រើន; គ្រឿងឬក្លិនក្រអូបខ្លាំងឬក្រអូបសាយ, ក្រអូបឈ្ងប់ ។ ប្រើជា គុ. ផងក៏បាន “ដែលរីករាយច្រើន, ដែលមានអំណរខ្លាំង; ក្រអូបខ្លាំង, ក្រអូបសាយ” ។ អាមោទកថា ឬ —វាចា, —វាទ សម្ដីរួសរាយឬស្រស់ស្រាយ, រាក់ទាក់, ចចាកអារ៉ាក, ចៅរ៉ៅ ដោយមានសេចក្ដីរីករាយ ឬដោយមានអំណរខ្លាំង ។ (ព. កា. ) : អាមោទវាទញាតិរីករាយ ស្រស់ស្រាយសប្បាយទាំងអស់គ្នា ជាភាពឲ្យមានសមគ្គា ដែលជាប្រភពសាមគ្គី ។ អាមោទគន្ធ (—គ័ន ឬ គន់,— គន់-ធ) ក្លិនក្រអូបខ្លាំង, ក្លិនក្រអូបសាយ ។ អាមោទបុស្ប (—បុស) ផ្កាដែលមានក្លិនក្រអូបខ្លាំងឬក្រអូបសាយ ។ អាមោទភាព ភាពឬដំណើរនៃអាមោទៈ ។ អាមោទរស (—រស់) រសនៃអាមោទៈ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply