Posted on Leave a comment

តើពាក្យ «អាមវាត» មានន័យដូចម្ដេច ?


អាមវាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < អាម “ឆៅ” + វាត “ខ្យល់”) ខ្យល់ដែលបណ្ដាលឲ្យហើមពោះ, ខ្យល់ហើមពោះ; រោគហើមពោះ (បណ្ដាលអំពីការបរិភោគអាហារឆៅឬព្រោះអាហារមិនរលួយ) ។ (ព. កា. ប្រើជា អាមវាតោ, អាមវាតា តាមចំនួនកាព្យក៏បាន) ។ ព. កា. ប្រាប់ពីការរក្សាខ្លួនថា : រីអាមវាត ជារោគាពាធ ហើមពោះច្រអឹង កើតពីបរិភោគ អាហាររឹងៗ ដែលពុំអាចនឹង រលាយឆាប់បាន ។ ពុំនោះកើតព្រោះ អាហារស្រស់ៗ ឆៅទាំងប៉ុន្មាន ដែលក្រ-រលាយ ក៏សឹងតែមាន អ្នកថែទាំប្រាណ ត្រូវស្ទាបស្ទង់មើល ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply