សាត់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ើង, ហើរ តាមខ្យល់ ឬអណ្ដែតតាមខ្សែទឹក (រសាត់) ។ សាត់ព្រាត់ ចេញចោលស្រុកទេសខ្ចាត់ភ្លាត់ព្រាត់បងប្អូនញាតិមិត្រ ។ ព. ទ. បុ. ថា
ឧទាហរណ៍៖ ត្រីកំភ្លាញលាញព្រោះមាត់, មនុស្សសាត់ព្រាត់លាញព្រោះឆោត ។
សាត់ភ្លាត់ ដែលខិលខូចដើរសាត់អណ្ដែតតាមតែប្រទះគ្មានលំនៅជាប្រាកដ ។ ព. ទ. បុ. ថា
ឧទាហរណ៍៖ ឈើកោងវល្លិព័ទ្ធ មនុស្សសាត់ភ្លាត់ កុំយកខ្លួនបៀត ។
សាត់អណ្ដែត ឬ សាត់អណ្ដែតសែតអញ្ជង់ ដែលដើរសាត់ព្រាត់ទៅតាមតែប្រទះឥតមានទីនៅជាប្រាកដ
ឧទាហរណ៍៖ មនុស្សសាត់អណ្ដែត; ដើរសាត់អណ្ដែតសែតអញ្ជង់ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖