Posted on Leave a comment

តើពាក្យ «អាពាហ៍ពិពាហ៍» មានន័យដូចម្ដេច ?


អាពាហ៍ពិពាហ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាវាហ + វិវាហ; ខ្មែរប្រើផ្លាស់ វ ជា ព) មង្គលការ គូបុរសស្ត្រីដែលបាននាំមកហើយនាំត្រឡប់ទៅវិញ (ពីរលើក)។
ឧទាហរណ៍៖ បានរៀបមង្គលការអាពាហ៍ពិពាហ៍ពេញច្បាប់ ។

                     តាមរូបសព្ទ អាវាហ (អាពាហ៍) ថា “នាំមក”, វិវាហ (ពិពាហ៍) ថា “នាំត្រឡប់ទៅវិញ”; តាមអធិប្បាយក្នុងគម្ពីរ កែសព្ទថា ការនាំកូនស្រីមកខាងលំនៅកូនប្រុស ហៅថា អាវាហៈ (អាពាហ៍), ការនាំកូនប្រុសត្រឡប់ទៅខាងលំនៅកូនស្រីវិញ ហៅថា វិវាហៈ (ពិពាហ៍); ប៉ុន្តែតាមទំនៀមខ្មែរ ត្រូវនាំកូនប្រុសមកខាងលំនៅកូនស្រីមុន ហៅថា អាពាហ៍ (ត្រូវធ្វើពីល្ងាច), លុះដល់វេលាព្រឹកឡើង នាំកូនស្រីទៅឯរោងខាងកូនប្រុសវិញ ហៅថា ពិពាហ៍; មង្គលការដែលបានធ្វើទាំងពីរបែបនេះទើបហៅថា មង្គលការអាពាហ៍ពិពាហ៍; បើបានធ្វើត្រឹមតែ អាពាហ៍ ហៅថា អាវាហមង្គល, បើធ្វើតែ ពិពាហ៍ ហៅថា វិវាហមង្គល ។ ព. កា. បញ្ជាក់សព្ទ អាពាហ៍ និង ពិពាហ៍ ថា
ឧទាហរណ៍៖ អាពាហ៍ប្រែថាការនាំមក នូវប្រុសពន្លកជាគូភ្ងា មកផ្ទះខាងស្រីតាមវេលា ពិពាហ៍ថានាំស្រីទៅវិញ ។

                     ចំណងសមគ្គសង្វាសរវាងបុរស និងស្រ្តី តាមគន្លងច្បាប់ ពិធីដែលរៀបតាក់តែង តាមប្រវេណី និងបណ្តឹងចុះអត្រានុកូលដ្ឋាន ដើម្បីភ្ជាប់បំណងជាប្តីប្រពន្ធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply