Posted on Leave a comment

តើពាក្យ «អាប់» មានន័យដូចម្ដេច ?


អាប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផាត់ប្រាក់កាក់ ឬលុយឲ្យទៅអ្នកទិញ។
ឧទាហរណ៍៖ ខ្ញុំទិញនំអ្នក ២៥ សេន ខ្ញុំឲ្យប្រាក់១រៀលទៅអ្នក ត្រូវអ្នកអាប់ ៧៥ សេនមកឲ្យខ្ញុំ (ពាក្យសាមញ្ញទំនើបថ្មី) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអន់ឬតិចពន្លឺ, អន់សម្បុរ; ថយលម្អ, មិនរុងរឿង; ថោក, ថោកថយ; សាបរលាប, ទន់ទាប; ខ្សោយ, ទន់ខ្សោយ; តិច, តិចផ្លូវដឹង, យឺតក្រយល់; ដែលឥតគេរាប់ (មើលក្នុងពាក្យ ស្រអាប់, អប្ប, អ័ព្ទ ឬ អ័ភ្រ ផង) ។ អាប់គំនិត ឬ គំនិតអាប់ ខ្សោយគំនិត ឬគំនិតខ្សោយ, គំនិតតិច ។ អាប់ជាតិ ថោកជាតិ ។ អាប់ប្រាជ្ញា ឬ ប្រាជ្ញាអាប់ ខ្សោយប្រាជ្ញា ឬប្រាជ្ញាខ្សោយ, ប្រាជ្ញាតិច, ប្រាជ្ញាអន់ (ម. ព. អប្បបញ្ញា ក្នុងពាក្យ អប្ប ផង) ។ អាប់មុខ ដែលមានមុខអាប់អន់, មិនរីកមុខ (ព្រោះមានសេចក្ដីអៀនខ្មាសក្នុងកណ្ដាលជំនុំជាដើម) ។ អាប់រស្មី ទន់ខ្សោយថយរស្មី; អន់រស្មី ។ អាប់អន់ ឬ អន់អាប់ ទន់ខ្សោយថយលម្អ ។ អាប់អួ ឬ អួអាប់ សុកមម៉ុក ពុំស្អាត, ពុំស្រឡះ, កខ្វិកកខ្វក់, គគ្រិកគគ្រក់ ។ អាប់អូន ឬ អាប់ឱន ដែលអាប់អន់ទន់ទាប; ដែលខ្វះលម្អ, ខ្វះស្រីសួស្ដី; ថយថោក (ម. ព. អូន ឬ ឩន និង ឱន ផង) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply