Posted on Leave a comment

តើពាក្យ «អាបណ» មានន័យដូចម្ដេច ?


អាបណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាបណ) ផ្សារ (ផ្សារលក់ទំនិញ) ។ ម. ព. ផ្សារ ទៀតផង។ ខ្មែរក្នុងសម័យបុរាណប្រើពាក្យ អាប័ណ នេះ ។ អាបណគ្រឹះ ឬ អាបណាគារ ផ្ទះផ្សារ (វេវ. វិក្កយាគារ ឬ វិក្រយាគារ) ។ អាបណដ្ឋាន ឬ —ស្ថាន ទីផ្សារ ។ អាបណពាណិជ អ្នកលក់ទំនិញក្នុងផ្សារ (អ្នកផ្សារ); ស្រ្តីជា អាបណពាណិជា ។ អាបណវណិជ្ជ ឬ —វណិជ្យ ទំនិញផ្សារ (ប្រើជា អាបណភណ្ឌ, អាបណវិក្កាយិក, អាបណវិក្រាយិក “របស់ដែលត្រូវដាក់លក់ក្នុងផ្សារ” ក៏បាន) ។ បើផ្សំជាបទសមាស រៀងភ្ជាប់ពីខាងចុងគុណសព្ទឯទៀតជា ចុល្លាប័ណ ឬ ចូឡាប័ណ ផ្សារតូច; បកិណ្ណកាប័ណ ផ្សាររាយរង; មហន្តាប័ណ ផ្សារធំ; អធិកាប័ណ ផ្សារហ៊ឹកហ៊ាក់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply