Posted on Leave a comment

តើពាក្យ «អាធារ» មានន័យដូចម្ដេច ?


អាធារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ. បា. ) ប្រដាប់សម្រាប់រង, សម្រាប់ទ្រ, គ្រឿងទ្រ; ការទំនុកបម្រុង; ការគាំទ្រ; ការរ៉ាប់រង; សេចក្ដីធន់ទ្រាំ, ទ្រាំទ្រ; អាងឬពាងទឹក; កន្លែងដែលទប់ខាំងទឹក, ស្រះទឹក; ទីដីមានជីជាតិល្អ ។ សត្តមីវិភត្តិនាម (ព. វ. ) ។ ខ្មែរប្រើជា កិ. ក៏មាន “ធន់ទ្រាំ, ទ្រាំទ្រ, រ៉ាប់រង “។
ឧទាហរណ៍៖ គ្មានអ្នកណានឹងអាធារចិញ្ចឹមវាទេ! ។

                       អាធារធ្វើការ ធន់ទ្រាំធ្វើការ ។ ជើងអាធារ ប្រដាប់ធ្វើដោយឈើសម្រាប់ដំឡើងបញ្ឈរទ្រគម្ពីរសាស្រ្តា។
ឧទាហរណ៍៖ ជើងអាធាររៀន ជើងអាធារតូចសម្រាប់ដំឡើងទ្រសាស្ត្រារៀន; ជើងអាធារទេសន៍ ឬ ជើងអាធារគ្រែធម្មាសន៍ ជើងអាធារធំខ្ពស់សម្រាប់ដំឡើងដាក់បញ្ឈរពីមុខគ្រែធម្មាសន៍តម្កល់គម្ពីរទេសនា ។

                     បត្តាធារ ឬ បាត្រាធារ (ប៉័ត-តា— ឬ បាត្រា—) ជើងបាត្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply