អាត្ម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. < អាត្មន៑; បា. អត្ត) អាត្មា (ខ្លួន; ចិត្ត) ។ អាត្មក្រឹត ដែលនាំបណ្ដាលពីខ្លួនឯង។
ឧទាហរណ៍៖ ហេតុអាត្មក្រឹត, រឿងអាត្មក្រឹត ។
អាត្មគត (—គត់) ចំពោះខ្លួន, ផ្ទាល់ខ្លួន។
ឧទាហរណ៍៖ ការអាត្មគត, ប្រយោជន៍អាត្មគត ។
អាត្មគតិ ដំណើរចិត្ត ។ អាត្មគ្រាហិន អ្នកដែលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន (បើស្ត្រីជា អាត្មគ្រាហិណី) ។ អាត្មឃាត ឬ អាត្មហន (—ហន់) អត្តឃាត (ការសម្លាប់ខ្លួន) ។ អាត្មជៈ ឬ អាត្មជាត បុត្រ (ប្រើបានទាំងបុត្រនិងបុត្រី) ។ អាត្មទ្រោហិន ដំណើរធ្វើខ្លួនឲ្យលំបាកហួសហេតុ (ដូចយ៉ាងការបង្អត់អាហារខ្លួនជាដើម) ។ វេវ. អត្តកិលមថានុយោគ ។ អាត្មភាព អត្តភាព, អាត្មាភាព ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖