Posted on Leave a comment

តើពាក្យ «អាត់» មានន័យដូចម្ដេច ?


អាត់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេក្រមីដែលកើតនៅក្រោមស្បែកមនុស្ស, មានទឹករងៃថ្លាៗ (បន្តិចបន្តួច) នាំបណ្ដាលឲ្យរមាស់, ច្រើនកើតត្រង់ចង្វែកដៃ, បាតដៃ និងម្រាមដៃជាងកន្លែងឯទៀត។
ឧទាហរណ៍៖ កើតអាត់, អាត់ស៊ីដៃ ។

                     អាត់ មាន ២ យ៉ាងគឺ អាត់ទឹក អាត់ដែលមានសុទ្ធតែទឹករងៃថ្លា; អាត់ខ្សែ អាត់ដែលមានខ្សែមានមេជោះយកបាន។

ឧទាហរណ៍៖ ជោះអាត់ឲ្យគ្នាបន្តិច!

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា តូច; ក្រឹស ។ សេកអាត់ ឈ្មោះសត្វសេកមួយប្រភេទ មាឌតូចចំពុះខ្មៅ (អ្នកស្រុកខ្លះហៅ សេកក្រិច, ខ្លះហៅ សេកក្រិស “សេកតូច” ។ ម. ព. សេក ន. ទៀតផង) ។ ស្វាយអាត់ ឈ្មោះស្វាយមួយប្រភេទ ផ្លែតូចៗជាងស្វាយទាំងពួង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply