Posted on Leave a comment

តើពាក្យ «អាណិត» មានន័យដូចម្ដេច ?


អាណិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកអាសូរ, មានករុណា, នឹកស្រងោចលន្លោចចិត្តទៅរក, នឹកប្រណី។
ឧទាហរណ៍៖ អាណិតម្ដាយ, អាណិតកូន ។ (ព. កា. ) : រីក្ដីអាណិត បណ្ដាលពីចិត្ត សង្វេគលន្លោច នៅស្ងៀមពុំសុខ ដូចគេបោចរោច ចេះតែអាណោច ចង់ជួយសង្រ្គោះ ។

                      អាណិតអនាថ (—អៈន៉ាត) អាណិតអ្នកដែលឥតទីពឹងឬឥតទីពំនាក់; អាណិតអាសូរពន់ពេក (ព. កា. ) : អាណិតអនាថ ឆ្ពោះមនុស្សឥតញាតិ ណាមួយជួយគ្នា ឃើញគ្នាទ័លក្រ កំព្រីកំព្រា គួរសង្គ្រោះគ្នា ឲ្យបានសុខផង ។ គ្នាក៏ដូចយើង ចង់សុខចង់ថ្កើង ចង់ឲ្យហ្មត់ហ្មង ប៉ុន្តែកម្មផល ផ្ដល់ខុសបំណង សូម្បីប៉ុនល្អង ក៏កែពុំកើត។ អាណិតអាណោច អាណិតស្រងោចលន្លោចចិត្ត (ព. កា. ) : អាណិតអាណោច ហាក់ដូចជាខ្លោច- ចិត្តឆ្ពោះទៅរក ជនដែលរងទុក្ខ ជជ្រុលជជ្រក មានអ្វីក៏យក ទៅជួយសង្រ្គោះ ។ អាណិតអាសូរ អាណិតខ្លោចចិត្តឬអាណិតស្រងោចខ្លោចចិត្ត (ព. កា. ) : អាណិតអាសូរ កាលឮគេថ្ងូរ នៅស្ងៀមពុំសុខ ចង់តែទៅជួយ ឲ្យគេស្រាលទុក្ខ ចិត្តធ្ងន់កណ្ដុក ប៉ផ្អុករឿយៗ ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះករុណា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply