អាណាប័កដើមខ្សែ
👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រដ្ឋមន្រ្តី ឬប្រធានស្ថាប័នដែលមានសិទ្ធិពេញ-លេញក្នុងការបញ្ជាប្រតិបត្តិការចំណូល និងចំណាយថវិកាដោយខ្លួនឯងផ្ទាល់ ដោយត្រូវគោរពទៅតាមព្រំដែននៃសិទ្ធិអំណាច និងមុខងាររបស់ខ្លួន។ ២. រដ្ឋមន្រ្តី ប្រធានស្ថាប័ន និងប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល មានសិទ្ធិពេញលេញក្នុងការបញ្ជាប្រតិបត្តិការចំណូល និងបញ្ជាចំណាយថវិកាដោយខ្លួនឯងផ្ទាល់ ដោយត្រូវគោរពទៅតាមព្រំដែន នៃសិទ្ធិអំណាចនិងមុខងាររបស់ខ្លួន។ ៣. អាណាប័កដែលមានសិទ្ធិពេញលេញ ចាត់ចែងដោយផ្ទាល់នូវថវិកា ដែលដាក់ឱ្យនៅក្រោមការគ្រប់គ្រង និងតាមមុខងាររបស់ខ្លួន។ រដ្ឋមន្រ្តីដែលជាប្រធានស្ថាប័ន និងប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល គឺជាអាណាប័កដើមខ្សែនៃថវិការបស់ខ្លួន ទាំងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមខ្សែបណ្ដោយដែលស្ថិតនៅក្រោមឱវាទ។ មុខងារផ្នែកហិរញ្ញវត្ថុនេះ គឺជាមុខងារបន្ថែមលើការងារគ្រប់គ្រងរដ្ឋបាល និងបច្ចេកទេសប្រចាំថ្ងៃរបស់ប្រធានក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖