អាណាប័ក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាអ្នកដល់ព្រមដោយគុណសម្បត្តិ ដើម្បីជម្រះ និងបង្គាប់ឱ្យចាយ ឬឱ្យបើកប្រាក់រាជការតាមចំនួន ដូចមានគ្រោងទុកនៅក្នុងថវិកា។
👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អាណាប័កជាអ្នកបញ្ជាប្រតិបត្តិការចំណូល ចំណាយថវិកា។ អាណាប័កមានបីប្រភេទ គឺអាណាប័កដើមខ្សែជាប្រធាន (រដ្ឋមន្រ្តី) ក្រសួង ស្ថាប័ន អាណាប័កតាមការប្រទានសិទ្ធិជាអភិបាលខេត្ត និងអាណាប័កជំនួសជាមន្រ្តីរាជការដែលមានការទទួលខុសត្រូវខ្ពស់ ហើយដែលស្ថិតក្រោមអំណាចរបស់ខ្លួនឱ្យចុះហត្ថលេខាជំនួស។ ២. អភិបាលកំពូលនៃក្រសួង ស្ថាប័ន ដែលមានសិទ្ធិអំណាចគ្រប់គ្រាន់តាមច្បាប់ ក្នុងការបញ្ជាចំណូល និងបញ្ជាចំណាយថវិការបស់ក្រសួង ស្ថាប័ន ក្នុងរង្វង់ឥណទានថវិការបស់ខ្លួន។ ៣. អភិបាលកំពូលនៃក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ដែលមានសិទ្ធិអំណាចគ្រប់គ្រាន់តាមច្បាប់ ក្នុងការបញ្ជាចំណូល និងបញ្ជាចំណាយថវិការបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល។ ៤. អភិបាលដែលស្ថិតនៅជាកំពូលរបស់អង្គភាពរដ្ឋបាលសាធារណៈ (ក្រសួង ស្ថាប័ន ឬអង្គភាពសាធារណៈប្រហាក់ប្រហែល) ដែលជាបុគ្គលមានសិទ្ធិអំណាចគ្រប់គ្រាន់តាមផ្លូវច្បាប់ លើការគ្រប់គ្រងថវិការបស់ក្រសួង ស្ថាប័ន និងអង្គភាពសា-ធារណៈប្រហាក់ប្រហែល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖