អាជ្ញាបណ្ណ
👉ថ្នាក់ពាក្យជា ពន្ធដារ, ទ្រព្យសម្បត្តិរដ្ឋ, គយ, ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. លិខិតអនុញ្ញាត ដើម្បីធ្វើសេវាកម្មអគ្គិសនី។ ២. លិខិតអនុញ្ញាតដែលវិទ្យាស្ថានបានចេញឱ្យតាមការស្នើសុំ ដើម្បីប្រើសញ្ញាស្តង់ដារ។ ៣. អាជ្ញាបណ្ណបណ្ដាញស្តង់ដារ អាជ្ញាបណ្ណបណ្ដាញដោយឡែក អាជ្ញាបណ្ណសេវាកម្មស្តង់ដារ និងអាជ្ញាបណ្ណសេវាកម្មដោយឡែក។ ៤. លិខិតអនុញ្ញាតដែលបានចេញឱ្យតាមការស្នើសុំ ដើម្បីប្រើស្តង់ដារឧស្សាហកម្ម ឬសញ្ញាសម្គាល់។ ៥. អាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ។ ៦. លិខិតគតិយុត្តដែលចេញដោយក្រសួង ដើម្បីអនុញ្ញាតឱ្យនីតិបុគ្គលណាមួយដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីប្រកបសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ។ ៧. លិខិតគតិយុត្តដែលចេញដោយក្រសួង ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន/សហគ្រាសណាមួយ ប្រកបអាជីវកម្មទទួលបញ្ចាំ និង/ឬអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយស្របតាមលក្ខខណ្ឌ ដូចមានចែងក្នុងប្រកាសនេះ។ ៨. លិខិតគតិយុត្តដែលចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីអនុញ្ញាតឱ្យពាណិជ្ជករ ឬវិនិយោគិនណាមួយ ប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន នៅព្រះរាជាណាចក្រកម្ពុជា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖