អាជីវកម្ម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចាត់ចែងឱ្យមានតម្លៃ ឬដើម្បីយកផលពីភោគទ្រព្យ ពីព្រៃឈើ ពីអណ្តូងរ៉ែ ទីដីដែលគេធ្វើយកផល។
👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សកម្មភាពសេដ្ឋកិច្ចរបស់បុគ្គលក្នុងគោលដៅផលិតនិងលក់ទំនិញ ផ្គត់ផ្គង់សេវា ភតិសន្យា ជួល ឬលក់ទ្រព្យសម្បត្តិ ឬសកម្មភាពផ្សេងទៀត រួមទាំងសកម្មភាពរបស់ស្ថាប័ន ឬអង្គការនានា ដូចមានចែងក្នុងកថាខណ្ឌ៣ នៃមាត្រានេះ។ ២. អ្នកនាំចូល អ្នកនាំចេញ អ្នកផលិត និងអ្នកលក់រាយ នូវសម្ភារៈកសិកម្ម។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖