Posted on Leave a comment

តើពាក្យ «អាជានេយ្យ» មានន័យដូចម្ដេច ?


អាជានេយ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ជា អាជានីយ ក៏មាន; សំ. អាជានេយ) អ្នកដែលដឹងសេចក្ដីឆាប់រួសរាន់, អ្នកមានចិត្តរួស, អ្នករហ័សដឹង ។ សេះមានពូជល្អ, សេះមានពូជលឿន; សេះមានល្បឿនលឿនរួសរាន់ទាន់ចិត្ត; សេះល្អដែលបង្ហាត់បានបទ។
ឧទាហរណ៍៖ សេះអាជានេយ្យ (បុ. សរ. ជា អាជានៃយ ក៏មាន; ព. កា. ប្រើជា អាជានីយ ក៏បាន) ។ សេះសិន្ធពអាជានេយ្យ សេះសិន្ធពមានល្បឿនលឿនរួសរាន់ទាន់ចិត្ត ។

                 គម្ពីរពុទ្ធសាសនាប្រាប់សេចក្ដីថា អាជានេយ្យ មាន ៤ ប្រភេទគឺ ១- បុរសអាជានេយ្យ ព្រះពុទ្ធ, ព្រះអរហន្ត (បា. បុរិសាជានេយ្យ); ២- ដំរីអាជានេយ្យ ដំរីមង្គលដែលហ្មបង្ហាត់បានបទឬដំរីសឹក (បា. ហត្ថាជានេយ្យ); ៣- សេះអាជានេយ្យ សេះលឿនវិសេសដែលបង្ហាត់បានបទ (បា. អស្សាជានេយ្យ); ៤- គោអាជានេយ្យ គោឧសភដែលបរិបូណ៌ដោយលក្ខណៈល្អហើយគេបង្ហាត់បានបទ (បា. គោអាជានេយ្យ ឬ គវាជានេយ្យ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply