អាចិណ្ណ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ; សំ. អាចីណ៌) ដែលបានសន្សំឬអប់រំទុកមកហើយ, ដែលធ្លាប់ប្រព្រឹត្ត, ធ្លាប់កាន់, ធ្លាប់ធ្វើ ថ្នឹកមកហើយ; ដែលជាប់ជានិស្ស័យតមកមិនដាច់ ។ ខ្មែរប្រើជា កិ. វិ. ក៏មាន (អ. ថ. —ចិន) សំដៅសេចក្ដីថា “ជាញឹកញយ, ជានិច្ចកាល”។
ឧទាហរណ៍៖ តែងទៅមកជាអាចិណ្ណ ។
អាចិណ្ណកម្ម កម្មដែលបានសន្សំមក គឺបុណ្យឬបាបដែលបានធ្វើហើយញឹកញយឬធ្វើតែម្ដងពីរដងទេ ប៉ុន្តែនឹកឃើញរឿយៗចាំបានមិនភ្លេច។
ឧទាហរណ៍៖ អាចិណ្ណកម្មជាអំពើតែងតែចេញមុខឲ្យនឹកឃើញក្នុងពេលជិតអស់ជីវិត (ព. ពុ. ) ។
អាចិណ្ណកុសល កុសលដែលបានសន្សំមករឿយៗ ។ អាចិណ្ណទ្រព្យ, ––ធន ឬ ––សម្បត្តិ ទ្រព្យឬសម្បត្តិដែលគេសន្សំទុក ។ អាចិណ្ណបាប ឬ អាចិណ្ណាកុសល (បា. < អាចិណ្ណ + អកុសល) បាបឬអកុសលដែលបានសន្សំមកញឹកញយ ។ អាចិណ្ណវត្ត វត្តប្រតិបត្តិដែលធ្លាប់តែធ្វើរៀងមក ។ អាចិណ្ណសមាចារ សមាចារដែលបានសន្សំជាប់ជានិស្ស័យមក ។ អាចិណ្ណហិរញ្ញ (––ហិរ៉ាញ់ ) ប្រាក់ដែលគេសន្សំទុកមិនឲ្យរផាត់រទាំង, ប្រាក់សន្សំ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖